Featured In

Credits

PERFORMING ARTISTS
Suly Pheng
Suly Pheng
Performer
COMPOSITION & LYRICS
Suly Pheng
Suly Pheng
Songwriter
M3RCY
M3RCY
Arranger
PRODUCTION & ENGINEERING
M3RCY
M3RCY
Producer

Lyrics

ធ្លាប់តែខូចខិល ឆេវឆាវគិតខុសទំនង កុំតែបានអូនមកកែប្រែបង កុំអីមិនដឹងយ៉ាងណា ម្នាក់ឯងយូរឆ្នាំ គ្មានអ្នកប្រឹក្សា តែពេលនេះមានជីវ៉ាក្បែរបង ដៃដូចសំរិទ្ធ ប្រែទៅជាងំល្អ ដោយសារបានអូនផ្តល់កំដៅ ចង់ស្រែកប្រាប់គ្រប់គ្នាថាបងមានអូន ជាអ្នកស្រោចស្រង់ពេលដែលបងត្រូវការ បងហាក់ដូចមានភ័ព្វខ្ពស់ សំណាង ព្រោះមិននឹកស្មានយេីងអាចសមដូចប្រាថ្នា តម្លៃនៃស្នេហ៍យេីង ស្មើនេត្រា បញ្ហាក៏មិនអាចជ្រៀតជ្រែក បេីសិនមានក៏បងនឹងស្ម័គ្រ ចាំចែករំលែក ឲដំណេកអូនគេងស្ងប់រាល់យប់ គ្មានពាក្យថាធុញ ធុញទ្រាន់នឹងមនុស្សខ្លួនស្រលាញ់ ខុសត្រូវបងអ្នកសុំចាញ់ (បងគឺជាអ្នកចាញ់) ទោះយ៉ាងណាសុំទោសវិញ (ចាញ់ព្រោះតែស្រលាញ់) ឲតែមាសស្ងួនបានរីករាយ ប្រកាសប្រាប់គ្រប់គ្នាថាបងមានអូន ជាអ្នកស្រោចស្រង់ពេលដែលបងត្រូវការ បងហាក់ដូចមានភ័ព្វខ្ពស់ សំណាង ព្រោះមិននឹកស្មានយេីងអាចសមដូចប្រាថ្នា តម្លៃនៃស្នេហ៍យេីង ស្មើនេត្រា បញ្ហាក៏មិនអាចជ្រៀតជ្រែក បេីសិនមានក៏បងនឹងស្ម័គ្រ ចាំចែករំលែក ឲដំណេកអូនគេងស្ងប់រាល់យប់
Writer(s): Suly Pheng Lyrics powered by www.musixmatch.com
instagramSharePathic_arrow_out