Listen to Open Wound (feat. Pich Solikah) by Suly Pheng

Open Wound (feat. Pich Solikah)

Suly Pheng

Pop/Rock

1,429 Shazams

Lyrics

មេឃចុះត្រជាក់ អាប់ធ្លាក់មើលអ្វីមិនច្បាស់ ប្រៀបដូចដានសេ្នហ៍បញ្ច្រាស់ បម្រាស់ឲ្យគិតពីជីវ៉ា មើលអូនដូចស្លេកស្លាំង មុខមិនសូវស្រស់ថ្លា មានរឿងគ្រួសារ ឬក៏បញ្ហាកើតឡើងលើអូន ត្រូវចាំថានៅមានបងម្នាក់លួចបារម្ភ បើគេធ្វើអ្វីមិនសមអូនអាចប្រាប់បង ទោះដឹងថាត្រូវលូកដៃហាក់មិនទំនង ក៏បងស្ម័គ្រចិត្ត តែបើសិនគេហ៊ានធ្វើបាប ផ្លូវកាយឬចិត្ត សូមកុំកម្រិត វរមិត្ត អូនត្រូវហ៊ានប្រាប់បង ព្រោះគេមិនមែនជាបង បងសុំទោសផង មិនអាចថែថ្លៃ ចង់បន្ទោសនិស្ស័យធ្វើម្តេចចរណៃអូនបានទៅគេ គេប្រាកដថាមិនដឹង សុខទុក្ខរបស់មាសមេ អាចផ្តល់យោបល់ឲ្យមាសស្នេហ៍ ប៉ុន្តែមិនអាចបាននៅក្បែរ គ្មានថ្ងៃប្រែម្នាក់នេះនៅរងចាំអូន អរគុណនៅទឹកចិត្តដែលតែងលួចបារម្ភ គ្រប់យ៉ាងមិនអាចបង្ខំមានតែសម្របតាម ថ្ងៃនេះថ្ងៃស្អែកថ្ងៃក្រោយ មិនអាចទាយបាន ថាកើតរឿងអ្វី ដឹងត្រឹមថាគ្រាមុន ពួកយើង មិនអាចកែខៃ បានត្រឹមយល់ន័យស្គាល់អ្វីដែលហៅថាសោកស្តាយ ព្រោះគេមិនមែនជាបង កុំសុំទោសអូន មិនមែនកំហុសថ្លៃ ចង់បន្ទោសនិស្ស័យធ្វើម្តេចរូបស្រីអូនបានទៅគេ ប្រហែលជាគេមិនដឹង សុខទុក្ខអូនយ៉ាងម៉េចទេ ទោះខំលះបង់ឥតងៀករេ តម្រែតម្រូវតាមចិត្តគេ កម្មបុព្វេ ត្រូវឲ្យអូនជួបរឿងបែបនេះ។ នេះហើយស្នេហ៍សិប្បនិម្មិត គេធ្វើអ្វីតាមតែគេគិត មិនខ្លាចចិត្តថ្លៃ គ្រប់យ៉ាងអូនបានយល់អស់ន័យ ភាពរីករាយមិនសមនឹងរូបស្រី សេចក្តីសុខហាក់នៅឆ្ងាយសែនឆ្ងាយ!!!! ព្រោះគេមិនមែនជាបង កុំសុំទោសអូន មិនមែនកំហុសថ្លៃ ចង់បន្ទោសនិស្ស័យធ្វើម្តេចរូបស្រីអូនបានទៅគេ ប្រហែលជាគេមិនដឹង សុខទុក្ខអូនយ៉ាងម៉េចទេ ទោះខំលះបង់ឥតងៀករេ តម្រែតម្រូវតាមចិត្តគេ កម្មបុព្វេ ត្រូវឲ្យអូនជួបរឿងបែបនេះ។
Lyrics powered by www.musixmatch.com
instagramSharePathic_arrow_out